ធ្លាប់ទេ សម្លឹងភ្លៀងធ្លាក់តាមមាត់បង្អួចហើយមានអារម្មណ៍ថាឯកោ មានអារម្មណ៍ថាចង់មានមនុស្សម្នាក់នៅក្បែរ ឬដើរទៅណាមកណាក៏មានអារម្មណ៍ឯកោ? នេះអាចជាសញ្ញាខ្លះៗដែលបង្ហាញថា អ្នកមិនគួរនៅ Single តទៀតនោះទេ។ បើទើបតែអាយុម្ភៃស្ដើង អ្នកប្រហែលមិនបាច់ខ្វល់ខ្វាយរឿងជីវិតគ្រួសារទៅអនាគតទេ ប៉ុន្តែបើដល់វ័យសាមសិប ការគិតបែបនេះនឹងផ្លាស់ប្ដូរ ព្រោះការដែលគ្មានគូក្នុងអំឡុងវ័យនោះគឺពិបាកក្នុងអារម្មណ៍បន្តិចហើយ។ ជាពិសេសបើអ្នកមានសញ្ញាដូចរៀបរាប់ខាងក្រោមនេះ គឺបង្ហាញថាអ្នកគួរបើកចិត្តរកនរណាម្នាក់ចូលមកក្នុងជីវិតរបស់ខ្លួនហើយ៖
១. គិតដល់អនាគតមានអារម្មណ៍ថាឯកោ
បើសុខៗអ្នកចាប់ផ្ដើមរវើរវាយនឹកឃើញរូបភាពខ្លួនឯងទៅអនាគតតែម្នាក់ឯង គ្មាននរណានៅក្បែរ ពេលចាស់ទៅហើយក៏គ្មានអ្នកណាកំដរជីវិត ហើយដកដង្ហើមធំ នោះបង្ហាញថាអ្នកកំពុងព្រួយបារម្ភពីជីវិតនៅលីវរបស់ខ្លួនឯងខ្លាំងណាស់ ហើយក៏ដល់ពេលដែរដែលអ្នកត្រូវពិចារណាស្វែងរកដៃគូជីវិត។
២. ចាប់ផ្ដើមច្រណែនអ្នកមានគូ
បើអ្នកជាមនុស្សនៅលីវហើយសប្បាយចិត្តវាមិនអីនោះទេ ប៉ុន្តែបើនៅពេលដែលឃើញអ្នកមានគូកាន់ដៃគ្នាដើរ អ្នកចេះតែមានអារម្មណ៍ខឹង មិនស្រួលក្នុងខ្លួននោះ មានន័យថាអ្នកក៏កំពុងចង់បានមនុស្សកាន់ដៃគ្នាដើរដែរ ប៉ុន្តែបែរជាខំបង្ហាញគ្រប់គ្នាថាអ្នកនៅម្នាក់ឯងបាន ទាំងការពិតចិត្តរបស់អ្នករងាឯកោជាងអ្វីៗទៅទៀត។
៣. ដើរទៅដល់ណាក៏គ្មានអ្នកដែលត្រូវទូរសព្ទទៅរក
នៅពេលអ្នកធ្វើដំណើរទៅកន្លែងឆ្ងាយៗតែម្នាក់ឯង ឬជាមួយមិត្តភ័ក្ដិក៏ដោយ ក្រោយពីចូលបន្ទប់សម្រាកហើយក៏មានអារម្មណ៍ថាឯកោ ងូតទឹកហើយក៏ចូលគេង គ្មានអ្នកណាចាំស្ដាប់ថា ថ្ងៃនេះអ្នកបានធ្វើអ្វីខ្លះ សប្បាយយ៉ាងណា គ្មានអ្នកណាដែលអ្នកអាចចែករំលែកបទពិសោធន៍សប្បាយៗជាមួយគ្នា។ នេះគឺពិតជាអារម្មណ៍ឯកោខ្លាំងមួយដែលអ្នកគ្មានគូយូរ និងកំពុងត្រូវការគូតែងមាន។
៤. មានអារម្មណ៍ថាហត់នឿយនឹងជីវិត មិនចង់ធ្វើអ្វីទាំងអស់
ការមានអារម្មណ៍ហត់នឿយនឹងជីវិតនោះគឺកើតឡើងដោយសារអ្នកគ្មានគោលដៅក្នុងជីវិត គ្មានកម្លាំងចិត្តធ្វើអ្វី ព្រោះគ្មានទិសដៅដែលខ្លួនចង់ទៅ ទើបមិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណា។ ប៉ុន្តែបើអ្នករកឃើញមនុស្សដែលខ្លួនស្រលាញ់ហើយ អារម្មណ៍បែបនេះនឹងលែងមាន ដោយអ្នកនឹងមានគោលដៅក្នុងការកសាងអនាគតជាមួយគេ អ្នកដឹងថាអ្នកត្រូវតស៊ូដើម្បីអ្វី និងដើម្បីអ្នកណា។
បើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់ដែលអាចបន្ថែមចំណែកខ្វះខាតក្នុងជីវិតរបស់អ្នកបានហើយ សូមកុំបណ្ដោយឲ្យគេទៅណា ព្រោះយើងមិនអាចដឹងថា ពេលណាទើប បានជួបមនុស្សដែលអាចយល់ចិត្តយើងទៀតនោះទេ។ ការមានស្នេហាល្អមួយ គឺប្រៀបដូចជាកម្លាំងចិត្តឲ្យយើងធ្វើអ្វីផ្សេងៗ ប៉ុន្តែស្រលាញ់ហើយកាន់តែទុក្ខនោះ គឺត្រូវងាកមកសួរខ្លួនឯងវិញថា តើនឹងត្រូវទ្រាំ ឬស្រលាញ់បន្ត។ បើស្រលាញ់ហើយ ប្រើបេះដូងតែម្យ៉ាងក៏មិនបានដែរ គឺត្រូវប្រើខួរក្បាលជួយគិតគ្នា ៕
ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……
ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន.Kanha
More - https://ift.tt/2LFxbFp
0 Yorumlar